ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ អ្នកឧកញ៉ា ហេង សិទ្ធី

កាលបរិច្ឆេត: 05/22/2021

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ អ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស​ ម៉ារីថាម ម.ក​ ដែលបានឧបត្ថម្ភនូវថវិកាចំនួន ៣០,០០០ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកគាំទ្រដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះក្នុងស្ថានភាពរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
លិខិតថ្លែងអំណរគុណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា ការរួមចំណែកដ៏ថ្លៃថ្លានេះ ពិតជាបានបង្ហាញនូវទឹកចិត្តសប្បុរស និងឆ្លុះបញ្ចាំងអំពីកាយវការមនុស្សធម៌ ដ៏មានសារៈសំខាន់បំផុតក្នុងគ្រាដ៏លំបាកនេះ៕